ការសង្ខេបអំពីក្រុមហ៊ុន

អំពីប្រាំងប៉ានដា

ក្នុងនាមជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណពេញលេញនៅក្នុងប្រទេសកម្ពុជា ធនាគារផេនដា ខមមើសល ប៊ែង ម.ក.។ ត្រូវបានបង្កើតឡើងដោយមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។ ផ្អែកលើប្រទេសកម្ពុជា លាតសន្ធឹងលើអាស៊ាននិងលើពិភពលោក យើងប្តេជ្ញាចិត្តក្លាយជាធនាគារដែលទទួលបានការជឿជាក់ពីអតិថិជនទូទាំងពិភពលោក។ តាមរយៈបច្ចេកវិទ្យានិងវេទិកាឈានមុខគេសម្រាប់សេវាកម្មហិរញ្ញវត្ថុ យើងផ្តល់ជូនអតិថិជនទូទាំងពិភពលោកនូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងផ្ទាល់ខ្លួន ដែលជាធនាគារឌីជីថលឈានមុខគេនៅលើពិភពលោក។

អាស្រ័យលើការរីកចម្រើននៃតំបន់ លក្ខខណ្ឌសេដ្ឋកិច្ចដ៏សមប្រកប រួមនឹងភាពសំបូរបែបនៃធនធានក្នុងស្រុក យើងគាំទ្រការអភិវឌ្ឍនៃការរីកចម្រើននៃធុរកិច្ច និងការដាក់បង្ហាញយុទ្ធសាស្ត្រអភិវឌ្ឍជាតំបន់និងសកល។ ស្របខណៈពេលនេះដែរ យើងបានបង្កើតជាបុត្រសម្ព័ន្ធ(សាខា) បច្ចេកវិទ្យាហិរញ្ញវត្ថុនៅទីក្រុងហ្សិនជិនដែលជាទីក្រុងបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងប្រទេសចិន។ ធុរកិច្ចបច្ចេកវិទ្យាធនាគារមិនត្រឹមតែជម្រុញកែទម្រុងនិងការធ្វើបច្ចុប្បន្នភាព យន្តការនិងប្រពន្ធ័អន្តរជាតិរបស់យើង ថែមទាំងជម្រុញសក្តានុពលបច្ចេកវិទ្យារបស់យើង ហើយពង្រីកការធ្វើទីផ្សារប្រកបដោយអត្ថប្រយោជន៏នៃម៉ូឌែលគំរូរបស់យើង។ យើងជម្រុញនិងលើកទឹកចិត្តដល់ការប្រើប្រាស់ប្រពន្ធ័ឌីជីថល ក្នុងការបំរើសេវាធនាគារនៅក្នុងតំបន់អាស៊ីអាគ្នេយ៏និងសកលលោកផងដែរ ហេតុដូច្នេះហើយអតិថិជនទទួលបានបទពិសោធដែលមានសុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល ការកែតម្រូវឲ្យស្របតាមមុខងារ និងសេវាកម្មកម្រិតខ្ពស់នៃដែនហិរញ្ញវត្ថុ ដែលផ្តល់នូវអត្ថប្រយោជន៏រវាងគ្នាទៅវិញទៅមក ការធ្វើសមាហរណកម្ម និង ការតភ្ជាប់គ្នារវាងគ្នាទៅវិញទៅមក។ ហើយគោលដៅរបស់ពួកយើងគឺត្រូវបំពេញបេសកកម្មរបស់យើងគឺ "តែងតែនៅក្បែរអ្នកជានិច្ច" ហើយនិងបង្ខិតឲ្យជិតគ្នារវាងជីវិតសង្គមនិងហិរញ្ញវត្ថុរួមទាំងរឺតតែបន្ថែមនូវភាពងាយស្រួលនៃតម្រូវការរបស់អតិថិជនរបស់យើង។

Copyright © 2020 Panda Commercial Bank PLC.

announcement

close